ផ្សារទំនើបជីប ម៉ុង មេហ្គា ម៉ល ២៧១

ផ្សារទំនើបជីប ម៉ុង មេហ្គា ម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញរបស់ឧកញ៉ា លាងឃុន​ អគ្គនាយកក្រុមហ៊ុន​ជីពម៉ុង បានប្រើប្រាស់គ្រឿងបរិក្ខារល្អតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី ០៦ ខែ កញ្ញា។

ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោងវិនិយោគដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ និងមានទីធ្លាយ៉ាងធំទូលាយសម្រាប់បង្កើតកម្មវិធីកម្សាន្តដ៏សម្បូរបែប។ បច្ចុប្បន្ន ផ្សារទំនើបតម្លៃរាប់លានដុល្លារមួយនេះកំពុងដំណើរការសាងសង់យ៉ាងសកម្មចាប់ពីឆ្នាំ២០១៨មក នឹងត្រៀមដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២២ខាងមុខនេះ។​ ផ្សារទំនើបមួយនេះក៏បានប្រកាសរកដៃគូរក្រុមហ៊ុនពាណិជ្ជកម្មដើម្បីដាក់ពាក្យកក់​ ជួលជាដើមតាំងពីខែ២ឆ្នាំ២០២១មក។


ព័ត៌មានដែលទាក់ទង

យោបល់អ្នកប្រើ (0) សរសេរយោបល់