រដ្ឋាភិបាលគ្រោងបញ្ចប់ការសិក្សាគម្រោងរថភ្លើងអាកាស និងក្រោមដី តម្លៃ៩០០លានដុល្លារ

New

ផ្លូវ ២១ គីឡូម៉ែត្រនឹងធ្វើដំណើរតាមផ្លូវឆ្លងកាត់តំបន់ដែលមានអាទិភាពខ្ពស់និងជួយដោះស្រាយការកកស្ទះរបស់ទីក្រុង។ រថភ្លើងអាកាស នឹង ក្រោមដី អាចនឹងមានកាលបរិច្ឆេទគោលដៅនៅឆ្នាំ ២០២០ ។

គួរជម្រាបផងដែរថា គម្រោងនេះ គឺត្រូវបាន សម្តេចតេជោ​ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​ បាន​ឯកភាព​លើគំរោង​សាងសង់​ផ្លូវរថភ្លើង​លើ​អាកាស និងក្រោមដី ​ ពី​ស្ថានីយ​ភ្នំពេញ​ ទៅ​ព្រលាន​យន្ត​ហោះភ្នំពេញ ​និង​ដល់​តំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះ​ ១៦គីឡូម៉ែត្រ​លើ​អាកាស ​និង​២គីឡូ ម៉ែត្រក្រោមដី ​ដោយ​ចំណាយទឹកប្រាក់ ​៩០០លានដុល្លារ។

គម្រោង សាងសង់​ផ្លូវរថភ្លើង​លើ​អាកាស និងក្រោមដី នឹងត្រូវបានសាងសង់នាពេលខាងមុខនេះ ដែលជាកត្តាជំរុញឱ្យសក្កានុពលក្រុងភ្នំពេញកាន់តែមានសន្ទុះខ្លាំងឡើងក្នុងការ អភិវឌ្ឍនិងទាក់ទាញវិនិយោគមកបណ្តាក់ទុន បានកាន់តែច្រើនបន្ថែមទៀត។

User reviews (0) Write review