Oursey Market ផ្សារអូរស្សី ផ្សារក្នុងរាជធានីភ្នំពេញដែលពេញនិយមជាងគេក្នុងរដូវបុណ្យទាន

  • 0 (0)
  • សរសេរយោបល់
  • ទុកក្នុងបញ្ជីចូលចិត្ត
  • ខណ្ឌ៧មករា, រាជធានីភ្នំពេញ

Oursey Market ផ្សារអូរស្សី ផ្សារក្នុងរាជធានីភ្នំពេញដែលពេញនិយមជាងគេក្នុងរដូវបុណ្យទាន

By: Thara Sothea ID:518046026262

2019-Jun-04 18:00 Oknha Tep Phan St. (182), Phnom Penh, សង្កាត់អូរឫស្សីទី ១, ខណ្ឌ៧មករា, រាជធានីភ្នំពេញ

ទំនាក់ទំនងតាម

Show phone number +855 85 833 315

ប្រភេទកន្លែងទេសចរណ៍

ម៉ោងអាជីវកម្ម

ថ្ងៃចន្ទ 07:00~18:00
ថ្ងៃអង្គារ 07:00~18:00
ថ្ងៃពុធ 07:00~18:00
ថ្ងៃព្រហស្បតិ៍ 07:00~18:00
ថ្ងៃសុក្រ 07:00~18:00
ថ្ងៃសៅរ៍ 07:00~18:00
ថ្ងៃអាទិត្យ 07:00~18:00

ការពិពណ៌នា

ឈ្មោះ Oursey Market ផ្សារអូរស្សី ផ្សារក្នុងរាជធានីភ្នំពេញដែលពេញនិយមជាងគេក្នុងរដូវបុណ្យទាន
ទីតាំង Oknha Tep Phan St. (182), Phnom Penh, សង្កាត់អូរឫស្សីទី ១, ខណ្ឌ៧មករា, រាជធានីភ្នំពេញ
ចំណត
ទំនាក់ទំនង
+855 85 833 315

ទំនិញដែលធ្វើអោយផ្សារមួយនេះល្បីនិងទទួលការពេញនិយមខ្លាំងនោះគឺអាហារគ្រៀម សំលៀកបំពាក់ និងរបស់របរសែនព្រែនតាមបែបសាសនាចិន។ 

ផ្សារនេះបើកលក់រាល់ថ្ងៃនៅម៉ោង៧ព្រឹកដល់៦ល្ងាច​(ពេលបុណ្យទានចាប់ពីម៉ោង៦ព្រឹក)


បើសិនជាជិះតាមផ្លូវម្កុជពេជ្រ ផ្សារអូរស្សីមានទីតាំងនៅជិតផ្សារទំនើបសូរិយានិងផ្សារកណ្តាល។ ផ្សារនេះមាន២ជាន់គឺជាន់ទី១និងជាន់ឡៅតឿ និងជាន់ទី២។ ជាន់ទី១មានលក់អាហារសាច់ស្រស់ៗ​ បន្លែផ្លែឈើ នាឡិកាជាដើម។ ជាន់ឡៅតឿមានលក់សំលៀកបំពាក់ថ្មីនិងជជុះ ស្បែកជើង សៀវភៅ គ្រឿងអលង្កាជាដើម។ ចំណែកជាន់ទី២មានលក់ស្បែកជើង កាតាប សំលៀកបំពាក់​ គ្រឿងក្រអូបជាដើម។

ផ្សារមួយនេះទទួលការពេញនិយមពីសំណាក់អ្នកក្នុងស្រុកនិងអ្នកខ្មែរដែលរស់នៅក្រៅស្រុក​ ដោយសារផ្សារនេះមានលក់ទំនិញចំរុះ បន្លែផ្លែឈើក៏មានតម្លៃសមរម្យ។​ ចំណែកឯអាហារគ្រៀមដូចជាត្រីងៀតជាដើមមានប្រជាជនខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកចូលចិត្តទិញ ព្រមទាំងមានសេវា វេចខ្ទប់សំរាប់យកចេញទៅក្រៅប្រទេស។ ចំពោះបុណ្យទាន ផ្សារនេះជាទីកន្លែងដែលមានអតិថិជនច្រើនជាងផ្សារនានា។ ផ្សារនេះជាទីគាប់ចិត្តសំរាប់ជនជាតិខ្មែរដែលមានខ្សែរស្រឡាយកាត់ចិន។ ពេលបុណ្យមានលក់ជ្រូកខ្វៃ មាន់ ទា និង​របស់របបសំរាប់សែនព្រែន។

កំរងរូបភាព

យោបល់អ្នកប្រើ (0) សរសេរយោបល់