Wat Sampov Pram វត្តសំពៅប្រាំ

  • 0 (0)
  • Write review
  • Save as Favorite
  • Tuek Chhou District, Kampot Province

Wat Sampov Pram វត្តសំពៅប្រាំ

By: Thara Sothea ID:518408640426

2019-May-15 17:37 Lot 3A, St. 169, Veal Vong Commune, Prampi Makara District, Roluos, Boeng Tuk Commune, Tuek Chhou District, Kampot Province

Contact with

Show phone number +855 96 255 5586 info@tourismcambodia.org

Tourist Attraction Type

Business Hour

Monday 09:00~17:00
Tuesday 09:00~17:00
Wednesday 09:00~17:00
Thursday 09:00~17:00
Friday 09:00~17:00
Saturday 09:00~17:00
Sunday 09:00~17:00

Description

Name Wat Sampov Pram វត្តសំពៅប្រាំ
Location Lot 3A, St. 169, Veal Vong Commune, Prampi Makara District, Roluos, Boeng Tuk Commune, Tuek Chhou District, Kampot Province
Parking
Contact
+855 96 255 5586
info@tourismcambodia.org
info@tourismcambodia.org

សំពៅ​ប្រាំ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទីតាំង​ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត ដែល​សព្វ​ថ្ងៃ​នេះ​​បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ សម្រាប់​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​មាន​ទេស​ភាព​ស្រស់​ស្អាត ហើយ​អ្នក​ដំណើរ​អាច​ទៅ​កម្សាន្ត​នៅ​​ទីនោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅ​ភ្នំ​បូកគោ មាន​ចម្ងាយ ១៨៩ គីឡូ​ម៉ែត្រ តែ​បើ​​គិត​ពី​ផ្លូវ​កំពត-វាល​រេញមាន​​ចំនួន ៣២ គីឡូម៉ែត្រ។

តាម រយៈ​ឯកសារ​ប្រវត្តិ​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតិ​អឺរ៉ុប ដែល​កាល​នោះ​អាណា​ព្យាបាល​ស្រុក​យើង គឺ​ប្រទេស​បារាំង ដែល​មាន​លោក​ហ្វ្រង់ស័រ-បូដ្វាំង ជារេ​ស៊ីដង់​សុប៉េរី​យើរ នៅ​ប្រទេស​កម្ពុជា​។ ការ​​កសាង​វត្ត​នេះ​ឡើង​ដើម្បី​ទុក​ឲ្យ​ព្រះ​មហា​ក្សត្រ​ខ្មែរ​គោរពបូជា ព្រោះ​គេ​ដឹង​ថា ខ្មែរ​គោរព​ប្រណិប័តន៍​សាសនា​នេះ ហើយ​​ចុង​ក្រោយ​ទីឋាន​នោះ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាលពី​ឆ្នាំ​ ១៩២៥ ក្នុង​រជ្ជកាល ព្រះ​បាទ​ស៊ីសុវត្ថិ។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ជា​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ ព្រះមហាក្សត្រ​ខ្មែរ​យើង​ព្រះ​អង្គ ក៏​ទ្រង់​ព្រះរាជ​តម្រិះ​ដល់​ព្រះ​ពុទ្ធសាសនា​ភ្លាម​ដែរ គឺព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដែល​មាន​កូន​វិហារ​តូច​មួយ​ និង​ធ្វើ​ចេតិយ​មួយ​ឡើង​។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឈ្មោះ​ថា វត្ត​សំពៅ​ប្រាំ​នេះ បើ​តាម​ឯក​សារ និង​ចាស់​ទុំ​នៅ​​ទីនោះ​ឲ្យ​ដឹង​ស្របគ្នា​ថា សំណង់​វត្ត​នេះ​តាំង​លើ​ដីខ្ពស់ ជា​​កំពូល​​ភ្នំ​ដ៏មាន​ផែន​ថ្ម​ធំៗ​នៅ​ពាស​ពេញ ហើយ​ចម្លែក​ជាងគេ គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​​ទំហំ​បណ្តោយ​១០​ម៉ែត្រ និង​​កម្ពស់​១០​ម៉ែត្រ។ ទ្រង់​ទ្រាយ​ផែន​ថ្មនេះ មាន​ភាព​សំប៉ែត​​ខ្ពស់នៅ​តម្រៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​​សណ្ឋាន​ដូច​ជា​ក្តោង​សំពៅ​ត្រដាង។ ឃើញ​រូបភាព​នៃ​ផែន​ថ្ម​ទាំង​ប្រាំ​ផែន​នេះហើយ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុង​បើក​ក្តោង និង​ការ​កសាង​ក៏ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ទាំងពួង​ហៅ​ទី​នេះ​តាម​សន្មត​ថា វត្ត​សំពៅ​ប្រាំ។

ដកស្រង់ចេញពី ការសែតភ្នំពេញប៉ុស្តិ៎date 01 November 2013

User reviews (0) Write review