Koh Dach រមណីយដ្ឋាន កោះដាច់ នៅក្បែររាជធានីភ្នំពេញក៏អាចលេងហែលទឹកជាមួយខ្សាច់ដ៏សក្បោះបានដែរ

  • 0 (0)
  • Write review
  • Save as Favorite
  • Chraoy Chongvar Khan, Phnom Penh Capital

Koh Dach រមណីយដ្ឋាន កោះដាច់ នៅក្បែររាជធានីភ្នំពេញក៏អាចលេងហែលទឹកជាមួយខ្សាច់ដ៏សក្បោះបានដែរ

By: Thara Sothea ID:510422860268

2019-Jun-04 19:08 Kbal Koh Village, Sangkat Koh Dach, Kbal Kaoh, Kaoh Dach Sangkat, Chraoy Chongvar Khan, Phnom Penh Capital

Contact with

Show phone number +855 97 661 6774

Tourist Attraction Type

Business Hour

មណីយដ្ឋានកោះដាច់បើកទទួលភ្ញៀវកម្សាន្តនៅកំឡុងខែប្រាំង(ខែ៦និងខែ៧) open 24h

Description

Name Koh Dach រមណីយដ្ឋាន កោះដាច់ នៅក្បែររាជធានីភ្នំពេញក៏អាចលេងហែលទឹកជាមួយខ្សាច់ដ៏សក្បោះបានដែរ
Location Kbal Koh Village, Sangkat Koh Dach, Kbal Kaoh, Kaoh Dach Sangkat, Chraoy Chongvar Khan, Phnom Penh Capital
Parking
Contact
+855 97 661 6774
kohdach.xtgem.com

រមណីយដ្ឋានកោះដាច់មានឆ្នេរខ្សាច់សក្បោះ ទឹកថ្លាឆ្វង់ដែលជាដៃទន្លេមេគង្គ ខ្ទមកម្សាន្តធ្វើពីស្បូវ។ នៅពេលព្រឹកទឹកមានសភាពរាក់ប៉ុន្តែនៅពេលសៀលទឹកឡើង។ រមណីយដ្ឋាននេះល្បីខាងឆ្នេរខ្សាច់សស្អាតនិងតម្បាញក្រមា ហូល ផាមួងនិងសឹងជា ដើម។

តម្លៃចូលទស្សនាលេងកម្សាន្តសំរាប់ម៉ូតូក្នុងមួយគ្រឿង ២០០០រៀល

តម្លៃចូលទស្សនាលេងកម្សាន្តសំរាប់យាន្តយន្តក្នុងមួយគ្រឿង ៤០០០រៀល

កន្លែចតមានតម្លៃ ១០០០រៀលក្នុងមួយគ្រឿង


ចម្ងាយ១២គិឡូម៉ែតពីរាជធានីភ្នំពេញឆ្ពោះទៅត្រើយខាងកើតតាមផ្លូវជាតិលេខ៦រួចឆ្លងកំពង់ចម្លងវត្តក្តីចាស់ទៅដល់ភូមិក្បាល កោះមានរមណីដ្ឋានមួយហៅថារមណីយដ្ឋានកោះដាច់។ រមណីយដ្ឋានកោះដាច់មួយនេះកាលពីមុនទាំងម្ហូបអាហារ កន្លងអង្គុយលែងមានតម្លៃខ្ពស់ តម្លៃលក់ម្ហូបអាហារឡើងចុះមិនទៀងទាត់អាស្រ័យទៅលើអ្នកលក់ ក៏ប៉ុន្តែបច្ចុប្បន្នរមណីយដ្ឋានមួយនេះបាន ប្រែមុខមាត់ថ្មីគឺ មានការកំណត់តម្លៃជាក់លាក់ មានសណ្តាប់ធ្នាប់ និងសន្តិសុខល្អជាងមុន។ លោកស្រី ង៉ែន នីន ទទួលសិទ្ធិ អភិវឌ្ឈន៍រមណីយដ្ឋានមួយនេះ។

រមណីយដ្ឋានកោះដាច់ទទួលការពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តតាមបែបគ្រួសារនិងក្រុម។ រមណីយដ្ឋាននេះមានឆ្នេរខ្សាច់សក្បោះមិនចាញ់ឆ្នេរខ្សាច់នៅឯមាត់សមុទ្រ ហើយមានទឹកពណ៌ខៀវថ្លាឆ្វង់ដែលជាទឹកនៃដៃទន្លេមេង្គ។ ភ្ញៀវទេសចរអាចកម្សាន្តលេងទឹកនិងខ្សាច់ គយគន់ទេសភាពនៃទឹកទន្លេជាមួយអាហារតាមតំបន់ និងការរាវលៀស។ មិនត្រឹមតែប៉ុណ្ណោះ រមណីយដ្ឋានមួយនេះល្បីខាងតម្បាញ ក្រមា​ ហូលជាដើម។ ប្រជាជនក្នុងរាជធានីភ្នំពេញចូលចិត្តទៅលេងច្រើនជាងគេនៅរដូវបណ្យ ជាពិសេសថ្ងៃចូលឆ្នាំខ្មែរ ដោយសារមានកម្មវិធីលែងបាចទឹកនិងម្សៅ។

Image list

User reviews (0) Write review