ពិធីបុណ្យចូលឆ្នាំខ្មែរ - Khmer New Year

  • 0 (0)
  • Write review
  • Save as Favorite
  • Kaoh Soutin District, Kampong Cham Province

ពិធីបុណ្យចូលឆ្នាំខ្មែរ - Khmer New Year

By: khmer domlay ID:510080888824

2019-Apr-13 08:56 40-4, Peam, Peam Prathnuoh Commune, Kaoh Soutin District, Kampong Cham Province

Contact with

Show phone number (855) 63 761 888 atkhmer.master@gmail.com

Type and Features of Event

Business Hour

ថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសា

Description

Name ពិធីបុណ្យចូលឆ្នាំខ្មែរ - Khmer New Year
Location 40-4, Peam, Peam Prathnuoh Commune, Kaoh Soutin District, Kampong Cham Province
Parking
Contact
(855) 63 761 888
atkhmer.master@gmail.com
http://atkhmer.com

ចូលឆ្នាំនៅកម្ពុជាចែកចេញជា ៣ថ្ងៃ

  • មហាសង្រ្កាន្ត ជាពាក្យ កម្ចីពីឥណ្ឌា (Sankranti) ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរតែមួយក្នុងរយៈពេល ១២ខែ ។

ហើយជាពេលវេលាដែលទេពធីតាទាំង៧ ដែលលតំណាងឲភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿង​សក្ការៈ​បូជា​ ដូចជា បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល​​ និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ​។

  • វិរ:វ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ ។

ថ្ងៃទីពីរនេះដែរ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

  • វារៈឡើងស័ក ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកតផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប​ ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរ

Image list

User reviews (0) Write review